ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
ទំនុកតម្កើង 95:8 - ព្រះគម្ពីរខ្មែរសាកល “កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចនៅមេរីបា ឬដូចថ្ងៃនៅម៉ាសាក្នុងទីរហោស្ថាននោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា ឬដូចកាលថ្ងៃនៅម៉ាសា ក្នុងទីរហោស្ថាននោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបា ឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ អាល់គីតាប មិនត្រូវមានចិត្តរឹងរូសដូចគ្រាបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ |
ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
លុះនៅពេលមានអ្នកខ្លះមានចិត្តរឹងរូស ហើយមិនព្រមជឿ ទាំងនិយាយអាក្រក់អំពីមាគ៌ានោះនៅមុខអង្គប្រជុំ ប៉ូលក៏ដកខ្លួនចេញពីពួកគេ ទាំងញែកយកពួកសិស្ស រួចជជែកនៅក្នុងសាលាទីរ៉ានុសជារៀងរាល់ថ្ងៃ។
ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។
ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត!
ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលនៅតែហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានចិត្តរឹងរូសដោយសារតែការបោកបញ្ឆោតរបស់បាបឡើយ
ទោះបីជាអ្នករាល់គ្នាដឹងសេចក្ដីទាំងអស់នេះហើយក៏ដោយ ក៏ខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រចេញពីដែនដីអេហ្ស៊ីបតែម្ដងគត់ ហើយក្រោយមក ព្រះអង្គបានបំផ្លាញពួកអ្នកដែលមិនបានជឿ