ពួកគេបានឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងទីជម្រៅ។
ទំនុកតម្កើង 95:5 - ព្រះគម្ពីរខ្មែរសាកល សមុទ្រជារបស់ព្រះអង្គ គឺព្រះអង្គបានបង្កើតវា; ព្រះហស្តរបស់ព្រះអង្គបានសូនដីគោកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សមុទ្រជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតសមុទ្រ ហើយព្រះហស្តរបស់ព្រះអង្គ ក៏បានសូនធ្វើដីគោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក អាល់គីតាប សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ព្រោះទ្រង់បានបង្កើតសមុទ្រមក រីឯផែនដីក៏ទ្រង់បានបង្កើតមកដែរ។ |
ពួកគេបានឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងទីជម្រៅ។
ព្រះដែលបង្កើតបណ្ដាមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គទ្រង់រក្សាសេចក្ដីពិតត្រង់ជារៀងរហូត។
កាលព្រះអង្គកំណត់ព្រំដែនឲ្យសមុទ្រ ដើម្បីកុំឲ្យទឹកឡើងរំលងសេចក្ដីបង្គាប់របស់ព្រះអង្គ កាលព្រះអង្គស្ថាបនាគ្រឹះនៃផែនដី——