ទំនុកតម្កើង 95:10 - ព្រះគម្ពីរខ្មែរសាកល យើងស្អប់ខ្ពើមជំនាន់នោះអស់រយៈពេលសែសិបឆ្នាំ ហើយពោលថា: ‘ពួកគេជាប្រជារាស្ត្រដែលមានចិត្តវង្វេង ពួកគេមិនបានស្គាល់មាគ៌ារបស់យើងសោះ’ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំ ហើយក៏ថា នេះជាបណ្តាមនុស្សដែលតែងតែមានចិត្តវង្វេង ឥតដែលស្គាល់ផ្លូវរបស់អញឡើយ អាល់គីតាប ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ |
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង!
គឺម្នាក់នេះ ដែលនាំពួកគេចេញ ដោយបានធ្វើការអស្ចារ្យ និងទីសម្គាល់នានានៅដែនដីអេហ្ស៊ីប នៅសមុទ្រក្រហម និងនៅទីរហោស្ថានក្នុងរយៈពេលសែសិបឆ្នាំ។
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។
តើព្រះទ្រង់ព្រះពិរោធនឹងនរណាអស់រយៈពេលសែសិបឆ្នាំ? មិនមែនជាពួកអ្នកដែលបានប្រព្រឹត្តបាប ដែលសាកសពពួកគេបានដួលនៅទីរហោស្ថានទេឬ?