មនុស្សស្លាប់មិនសរសើរតម្កើងឡើយ ហើយអស់អ្នកដែលចុះទៅស្ថានស្ងាត់ឈឹងក៏មិនសរសើរតម្កើងព្រះយេហូវ៉ាដែរ។
ទំនុកតម្កើង 94:17 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ម្ល៉េះសមព្រលឹងរបស់ខ្ញុំបានទៅរស់នៅស្ថានស្ងាត់ឈឹងតាំងពីយូរមកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេ នោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹង ដោយឆាប់ហើយ អាល់គីតាប ប្រសិនបើអុលឡោះតាអាឡាមិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ |
មនុស្សស្លាប់មិនសរសើរតម្កើងឡើយ ហើយអស់អ្នកដែលចុះទៅស្ថានស្ងាត់ឈឹងក៏មិនសរសើរតម្កើងព្រះយេហូវ៉ាដែរ។
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែករបស់ទូលបង្គំផង ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ ដ្បិតទូលបង្គំបានស្រែកហៅព្រះអង្គ! សូមឲ្យពួកមនុស្សអាក្រក់អាម៉ាស់មុខ សូមឲ្យពួកគេនៅស្ងៀមក្នុងស្ថានមនុស្សស្លាប់។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។