ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ទំនុកតម្កើង 94:15 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ការកាត់ក្ដីនឹងត្រឡប់ទៅជាយុត្តិធម៌វិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមសេចក្ដីយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងប្រព្រឹត្តតាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ គេនឹងប្រព្រឹត្តតាមដែរ អាល់គីតាប ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។ |
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ដូច្នេះ មនុស្សនឹងពោលថា៖ “ពិតជាមានផលសម្រាប់មនុស្សសុចរិតមែន! ពិតជាមានព្រះដែលជំនុំជម្រះនៅលើផែនដីមែន!”៕
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ហើយ ព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌; មនុស្សអាក្រក់ជាប់អន្ទាក់ដោយស្នាដៃរបស់ខ្លួន។ ហ៊ីកាអុន សេឡា
ពពក និងភាពងងឹតដ៏ក្រាស់នៅជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាគ្រឹះនៃបល្ល័ង្ករបស់ព្រះអង្គ។
គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ; គាត់នឹងនាំសេចក្ដីយុត្តិធម៌មកដោយសេចក្ដីពិតត្រង់។
គ្រានោះ អ្នករាល់គ្នានឹងឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ម្ដងទៀត ព្រមទាំងភាពខុសគ្នារវាងអ្នកដែលបម្រើព្រះ និងអ្នកដែលមិនបម្រើព្រះអង្គ”៕
ពួកគេបានចេញពីយើងទៅ ប៉ុន្តែពួកគេមិនមែនជាគ្នាយើងទេ ដ្បិតប្រសិនបើពួកគេជាគ្នាយើងមែន ម្ល៉េះសមពួកគេបានបន្តនៅជាមួយយើង; ប៉ុន្តែពួកគេចេញទៅដើម្បីឲ្យច្បាស់ថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។