សូមឲ្យពួកគេបានដូចជាអង្កាមនៅចំពោះខ្យល់ ទាំងមានទូតសួគ៌របស់ព្រះយេហូវ៉ាដេញពួកគេចេញផង។
ទំនុកតម្កើង 90:9 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងថ្ងៃរបស់យើងខ្ញុំបានកន្លងផុតទៅនៅក្រោមព្រះពិរោធរបស់ព្រះអង្គ អាយុជីវិតរបស់យើងខ្ញុំក៏ត្រូវបានបញ្ចប់ដូចជាសូរថ្ងូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ ដូចមួយដង្ហើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ អាល់គីតាប ដោយសារទ្រង់ដាក់ទោសយើងខ្ញុំ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។ |
សូមឲ្យពួកគេបានដូចជាអង្កាមនៅចំពោះខ្យល់ ទាំងមានទូតសួគ៌របស់ព្រះយេហូវ៉ាដេញពួកគេចេញផង។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងសម្រែករបស់ទូលបង្គំផង! សូមកុំនៅស្ងៀមចំពោះទឹកភ្នែករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំជាជនរស់នៅបណ្ដោះអាសន្នដែលនៅជាមួយព្រះអង្គ ជាជនសាត់អណ្ដែត ដូចដូនតាទាំងអស់របស់ទូលបង្គំដែរ។
មើល៍! ថ្ងៃអាយុរបស់ទូលបង្គំដែលព្រះអង្គបានប្រទានមានតែប៉ុន្មានចំអាម ហើយអាយុជីវិតរបស់ទូលបង្គំដូចជាគ្មានអ្វីសោះនៅចំពោះព្រះអង្គ; ប្រាកដមែន មនុស្សគ្រប់គ្នាដែលនៅស្ថិតស្ថេរ ក៏សុទ្ធតែឥតន័យដែរ! សេឡា
ដូច្នេះ ព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរបស់ពួកគាត់អស់ទៅក្នុងភាពឥតន័យ ហើយធ្វើឲ្យឆ្នាំរបស់ពួកគាត់អស់ទៅក្នុងភាពតក់ស្លុត។
ដ្បិតមួយពាន់ឆ្នាំក្នុងព្រះនេត្ររបស់ព្រះអង្គ ក៏ដូចជាថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចជាមួយយាមនៅក្នុងពេលយប់។