Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គ​បាន​ដាក់​អំពើទុច្ចរិត​របស់យើងខ្ញុំ​នៅចំពោះ​ព្រះអង្គ ក៏​បាន​ដាក់​អំពើ​លាក់កំបាំង​របស់យើងខ្ញុំ​នៅក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌អង្គ​បាន​ដាក់​អំពើ​ទុច្ចរិតរបស់​យើងខ្ញុំ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ដាក់​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​យក​កំហុស​របស់​យើង​ខ្ញុំ មក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​ពន្លឺ​របស់​ព្រះអង្គ ចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិត របស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​យក​កំហុស​របស់​យើង​ខ្ញុំ មក​លាត​ត្រដាង​នៅ​ចំពោះ​ទ្រង់ ហើយ​ពន្លឺ​របស់​ទ្រង់ ចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​! ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។


សូមឲ្យ​បាបទាំងនោះ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជានិច្ច សូមឲ្យ​ព្រះអង្គ​កាត់​ការនឹកចាំ​អំពី​គេ​ចេញ​ពី​ផែនដី


តើ​នរណា​អាច​យល់ច្បាស់​នូវ​កំហុស​របស់ខ្លួន​បាន​? សូម​លើកលែងទោស​ទូលបង្គំ​ពី​កំហុស​លាក់កំបាំង​ផង​។


អ្នក​បាន​ប្រព្រឹត្ត​ការទាំងនេះ ប៉ុន្តែ​យើង​បាន​រក្សាភាពស្ងៀមស្ងាត់ អ្នក​បាន​គិតថា​យើង​ដូច​តែ​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នឹង​ស្ដីបន្ទោស​អ្នក ព្រមទាំង​លាតត្រដាង​ការទាំងនេះ​នៅចំពោះ​ភ្នែក​របស់អ្នក​។


ដើមទំពាំងបាយជូរនោះ​ត្រូវបាន​ដុត​ក្នុង​ភ្លើង ត្រូវបាន​កាប់ចោល ហើយ​វិនាស​ដោយសារតែ​ការស្ដីបន្ទោស​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​។


ដ្បិត​ផ្លូវ​របស់​មនុស្ស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ស្ទង់មើល​គ្រប់ទាំង​គន្លង​របស់គេ​។


ជាការពិត ព្រះ​នឹង​នាំ​កិច្ចការ​ទាំងអស់​ទៅ​ក្នុង​ការជំនុំជម្រះ រួមទាំង​អ្វីៗ​ទាំងអស់​ដែល​លាក់កំបាំង​ផង មិនថា​ល្អ មិនថា​អាក្រក់​៕​៚


តាម​ដំណឹងល្អ​របស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅ​ថ្ងៃ​ដែល​ព្រះ​ជំនុំជម្រះ​ការសម្ងាត់​របស់​មនុស្ស តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ទោះបីជា​ចិត្ត​របស់យើង​ចោទប្រកាន់​យើង​ក៏ដោយ ដ្បិត​ព្រះ​ធំជាង​ចិត្ត​របស់យើង​ទៅទៀត ហើយ​ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់​។


ខ្ញុំ​ក៏​ឃើញ​មនុស្សស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច ឈរ​នៅមុខ​បល្ល័ង្ក ហើយ​ក្រាំង​ទាំងឡាយ​ត្រូវបាន​បើកឡើង​។ រួច​មាន​ក្រាំង​មួយទៀត​ត្រូវបាន​បើកឡើង​ដែរ ជា​ក្រាំង​នៃ​បញ្ជី​ជីវិត​។ មនុស្សស្លាប់​ត្រូវបាន​ជំនុំជម្រះ​តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុក​នៅក្នុង​ក្រាំង​ទាំងនោះ ស្របតាម​ការប្រព្រឹត្ត​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម