Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:5 - ព្រះគម្ពីរខ្មែរសាកល

5 សូមឲ្យ​ពួកគេ​បាន​ដូចជា​អង្កាម​នៅចំពោះ​ខ្យល់ ទាំង​មាន​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ដេញ​ពួកគេ​ចេញ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា បណ្ដេញ​គេ​ចេញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ពេល​ទេវតា*​របស់​ព្រះ‌អម្ចាស់ បណ្ដេញ​ពួក​គេ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅ ហើយ​ឲ្យ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ពេល​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា បណ្ដេញ​ពួក​គេ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ គឺ​ដូចជា​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់បាត់ទៅ​។


អស់ទាំង​ថ្ងៃ​របស់យើងខ្ញុំ​បាន​កន្លងផុតទៅ​នៅក្រោម​ព្រះពិរោធ​របស់ព្រះអង្គ អាយុជីវិត​របស់យើងខ្ញុំ​ក៏​ត្រូវបាន​បញ្ចប់​ដូចជា​សូរថ្ងូរ​។


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


ដោយសារតែ​ជំនឿ លោក​ធ្វើ​ពិធី​បុណ្យរំលង ហើយ​ប្រោះ​ឈាម ដើម្បីកុំឲ្យ​មេបំផ្លាញ​កូនច្បង​បាន​ប៉ះ​ជនជាតិអ៊ីស្រាអែល​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម