ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
ទំនុកតម្កើង 90:7 - ព្រះគម្ពីរខ្មែរសាកល មែនហើយ យើងខ្ញុំបានសាបសូន្យដោយសារតែព្រះពិរោធរបស់ព្រះអង្គ យើងខ្ញុំបានតក់ស្លុតដោយសារតែសេចក្ដីក្រេវក្រោធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងខ្ញុំត្រូវវិនាសទៅ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ អាល់គីតាប យើងខ្ញុំត្រូវវិនាស ដោយសារកំហឹងរបស់ទ្រង់ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារទ្រង់ខឹងយ៉ាងខ្លាំង។ |
ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
សូមបំផ្លាញពួកគេដោយសេចក្ដីក្ដៅក្រហាយ សូមបំផ្លាញទៅ ដើម្បីកុំឲ្យមានពួកគេទៀត។ នោះពួកគេនឹងដឹងថាព្រះទ្រង់គ្រប់គ្រងលើយ៉ាកុបរហូតដល់ចុងបំផុតនៃផែនដី។ សេឡា
ដូច្នេះ ព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរបស់ពួកគាត់អស់ទៅក្នុងភាពឥតន័យ ហើយធ្វើឲ្យឆ្នាំរបស់ពួកគាត់អស់ទៅក្នុងភាពតក់ស្លុត។
តើនរណាស្គាល់អំណាចនៃព្រះពិរោធរបស់ព្រះអង្គ? តើនរណាស្គាល់សេចក្ដីក្រេវក្រោធរបស់ព្រះអង្គ ស្របតាមការកោតខ្លាចដែលព្រះអង្គសមនឹងទទួល?
អស់ទាំងថ្ងៃរបស់យើងខ្ញុំបានកន្លងផុតទៅនៅក្រោមព្រះពិរោធរបស់ព្រះអង្គ អាយុជីវិតរបស់យើងខ្ញុំក៏ត្រូវបានបញ្ចប់ដូចជាសូរថ្ងូរ។
តើព្រះទ្រង់ព្រះពិរោធនឹងនរណាអស់រយៈពេលសែសិបឆ្នាំ? មិនមែនជាពួកអ្នកដែលបានប្រព្រឹត្តបាប ដែលសាកសពពួកគេបានដួលនៅទីរហោស្ថានទេឬ?