Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:9 - ព្រះគម្ពីរខ្មែរសាកល

9 អស់ទាំង​ថ្ងៃ​របស់យើងខ្ញុំ​បាន​កន្លងផុតទៅ​នៅក្រោម​ព្រះពិរោធ​របស់ព្រះអង្គ អាយុជីវិត​របស់យើងខ្ញុំ​ក៏​ត្រូវបាន​បញ្ចប់​ដូចជា​សូរថ្ងូរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​កន្លង​ផុត​ទៅ ដោយ​សារ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បង្ហើយ​អាយុ​របស់​យើង​ខ្ញុំ ដូច​មួយ​ដង្ហើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ‌សារ​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗ ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅ ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ‌សារ​ទ្រង់​ដាក់​ទោស​យើង​ខ្ញុំ ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗ ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​បាន​ដូចជា​អង្កាម​នៅចំពោះ​ខ្យល់ ទាំង​មាន​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ដេញ​ពួកគេ​ចេញ​ផង​។


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។


មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា


ដូច្នេះ ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃ​របស់ពួកគាត់​អស់ទៅ​ក្នុង​ភាពឥតន័យ ហើយ​ធ្វើឲ្យ​ឆ្នាំ​របស់ពួកគាត់​អស់ទៅ​ក្នុង​ភាពតក់ស្លុត​។


ដ្បិត​មួយពាន់​ឆ្នាំ​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ក៏​ដូចជា​ថ្ងៃ​ម្សិលមិញ​ដែល​កន្លងផុតទៅ ឬ​ដូចជា​មួយ​យាម​នៅក្នុង​ពេលយប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម