ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ទំនុកតម្កើង 88:2 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំចូលមកនៅចំពោះព្រះអង្គ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងសម្រែករបស់ទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានចូលឡើងទៅដល់ព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែក របស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានឡើងទៅដល់ព្រះអង្គ! សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែក របស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានចូលមកនៅចំពោះទ្រង់ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង អាល់គីតាប សូមឲ្យពាក្យទូរអារបស់ខ្ញុំ បានឡើងទៅដល់ទ្រង់! សូមស្តាប់សំរែករបស់ខ្ញុំផង! |
ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ប៉ុន្តែព្រះអង្គជាអង្គដ៏វិសុទ្ធ ដែលគង់លើបល្ល័ង្កនៃពាក្យសរសើរតម្កើងរបស់អ៊ីស្រាអែល។
សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមរំដោះទូលបង្គំជាប្រញាប់ផង! សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំ និងធ្វើជាបន្ទាយដ៏រឹងមាំដើម្បីសង្គ្រោះទូលបង្គំផង!
សូមឲ្យសម្រែកថ្ងូររបស់អ្នកទោសបានមកនៅចំពោះព្រះអង្គផង! សូមសំចៃទុកអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយអានុភាពនៃព្រះពាហុរបស់ព្រះអង្គផង!
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំស្រែកហៅព្រះអង្គវាល់ព្រឹកវាល់ល្ងាច!