ទំនុកតម្កើង 87:4 - ព្រះគម្ពីរខ្មែរសាកល “ក្នុងចំណោមអស់អ្នកដែលស្គាល់យើង យើងនឹងលើកយករ៉ាហាប់ និងបាប៊ីឡូន; មើល៍! មានភីលីស្ទីន ទីរ៉ុស ជាមួយអេត្យូពីដែរ យើងនឹងនិយាយថា: ‘អ្នកទាំងនេះបានកើតនៅទីនេះ!’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន មើលន៎ សាសន៍ភីលីស្ទីន និងសាសន៍ទីរ៉ុស រួមទាំងសាសន៍អេធីយ៉ូពី ដែរ គេនិយាយថា «គេបានកើតមកនៅក្នុងក្រុងស៊ីយ៉ូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស នឹងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក អាល់គីតាប “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី” |
ព្រះអង្គបានជាន់កម្ទេចរ៉ាហាប់ដូចជាមនុស្សដែលត្រូវគេសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់ព្រះអង្គ ដោយព្រះពាហុដ៏រឹងមាំរបស់ព្រះអង្គ។
ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”?
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ
មានឈ្មោះមួយជាអាថ៌កំបាំង សរសេរនៅលើថ្ងាសរបស់នាងថា “បាប៊ីឡូនដ៏ធំ ម្ដាយរបស់ស្ត្រីពេស្យាទាំងឡាយ និងរបស់សេចក្ដីគួរឲ្យស្អប់ខ្ពើមនានានៃផែនដី”។
ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងបានក្លាយជាលំនៅរបស់ពួកអារក្ស ជាសម្បុករបស់អស់ទាំងវិញ្ញាណអសោច ជាសម្បុករបស់អស់ទាំងបក្សាបក្សីអសោច និងជាសម្បុករបស់អស់ទាំងសត្វព្រៃអសោចគួរឲ្យស្អប់ខ្ពើម។