ទំនុកតម្កើង 87:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី” សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 “ក្នុងចំណោមអស់អ្នកដែលស្គាល់យើង យើងនឹងលើកយករ៉ាហាប់ និងបាប៊ីឡូន; មើល៍! មានភីលីស្ទីន ទីរ៉ុស ជាមួយអេត្យូពីដែរ យើងនឹងនិយាយថា: ‘អ្នកទាំងនេះបានកើតនៅទីនេះ!’”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ៙ ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន មើលន៎ សាសន៍ភីលីស្ទីន និងសាសន៍ទីរ៉ុស រួមទាំងសាសន៍អេធីយ៉ូពី ដែរ គេនិយាយថា «គេបានកើតមកនៅក្នុងក្រុងស៊ីយ៉ូន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស នឹងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក សូមមើលជំពូកអាល់គីតាប4 “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី” សូមមើលជំពូក |
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។