Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រះអង្គ​បាន​ជាន់កម្ទេច​រ៉ាហាប់​ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ព្រះអង្គ​បាន​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​របស់ព្រះអង្គ ដោយ​ព្រះពាហុ​ដ៏រឹងមាំ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​បាន​ជាន់​កម្ទេច​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់ ព្រះ‌អង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជ ព្រះអង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់ ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទ្រង់​បាន​ជាន់ និង​សម្លាប់​នាគ​រាជ​ ទ្រង់​បាន​កំចាត់‌កំចាយ​ខ្មាំង​សត្រូវ ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បញ្ចេញ​ផ្លេកបន្ទោរ ហើយ​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​ផង​! សូម​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​ផង​!


សូម​កុំ​សម្លាប់​ពួកគេ​ឡើយ ក្រែងលោ​ប្រជារាស្ត្រ​របស់ទូលបង្គំ​ភ្លេច​; សូម​ធ្វើឲ្យ​ពួកគេ​ដើរសាត់អណ្ដែត​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ ហើយ​បន្ទាប​ពួកគេ​ចុះ​ផង​! ព្រះអម្ចាស់​ជា​ខែល​នៃយើងខ្ញុំ​អើយ​!


ដូច្នេះ អ្នកដែល​រស់នៅ​ចុងបំផុតនៃផែនដី​នឹង​កោតខ្លាច​ដោយសារតែ​ទីសម្គាល់​របស់ព្រះអង្គ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​តំបន់ថ្ងៃរះ និងថ្ងៃលិច​ស្រែកហ៊ោសប្បាយ​។


សូមឲ្យ​ព្រះ​ក្រោកឡើង សូមឲ្យ​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ត្រូវបាន​កម្ចាត់កម្ចាយ សូមឲ្យ​អ្នកដែល​ស្អប់​ព្រះអង្គ​រត់គេច​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។


ចូរ​ស្ដីបន្ទោស​សត្វព្រៃ​ដែលនៅត្រង់​គុម្ពបបុស និង​ហ្វូង​គោបា​ក្នុងចំណោម​កូនគោ​របស់​បណ្ដាជន​; ចូរ​ជាន់ឈ្លី​អ្នកដែល​ចូលចិត្ត​ដុំ​ប្រាក់ ចូរ​កម្ចាត់កម្ចាយ​ប្រជាជន​ដែល​ចូលចិត្ត​សង្គ្រាម​។


“ក្នុងចំណោម​អស់អ្នកដែល​ស្គាល់​យើង យើង​នឹង​លើកយក​រ៉ាហាប់ និង​បាប៊ីឡូន​; មើល៍! មាន​ភីលីស្ទីន ទីរ៉ុស ជាមួយ​អេត្យូពី​ដែរ យើងនឹងនិយាយថា​: ‘អ្នកទាំងនេះ​បាន​កើត​នៅ​ទីនេះ​!’”។


មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម