ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 82:2 - ព្រះគម្ពីរខ្មែរសាកល

“តើ​អ្នករាល់គ្នា​កាត់ក្ដី​ដោយ​សេចក្ដីទុច្ចរិត ហើយ​យល់មុខ​មនុស្ស​អាក្រក់​ដល់ពេលណា​ទៀត​? សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«តើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​ដោយ​អយុត្តិធម៌ ហើយ​យល់​មុខ​មនុស្ស​អាក្រក់ ដល់​កាល​ណាទៀត? –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ ដល់​កាល​ណា​ទៀត? - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ឯង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ​ដោយ​ទុច្ចរិត ហើយ​យល់​មុខ​មនុស្ស​អាក្រក់​ដល់​កាល​ណា។ –បង្អង់

សូមមើលជំពូក

អាល់គីតាប

តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ ដល់​កាល​ណា​ទៀត? - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 82:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នកទាំងអស់គ្នា​វាយប្រហារ​ទៅលើ​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ ដូច​កំពែង​ដែល​ទ្រេត ដូច​របង​ដែល​ចង់​រលំ ដល់ពេលណា​ទៀត​?


ការដែល​យល់មុខ​មនុស្ស​អាក្រក់ ឬ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត មិន​ល្អ​ទេ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ​នៅ​ទីនេះ”។


រីឯ​ចំពោះ​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ (​ទោះបីជា​ពីមុន ពួកគេ​ជា​អ្វី​ក៏ដោយ ក៏​មិន​សំខាន់​អ្វី​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ព្រះ​មិន​រើសមុខ​អ្នកណា​ឡើយ​) គឺ​ពួក​អ្នកទាំងនោះ​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ មិន​បាន​បន្ថែម​អ្វី​ផ្សេងទៀត​ដល់​ខ្ញុំ​ឡើយ