កូនចៅរបស់បាវបម្រើព្រះអង្គនឹងរស់នៅ ហើយពូជពង្សរបស់ពួកគេនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរនៅចំពោះព្រះអង្គ”៕
ទំនុកតម្កើង 81:15 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលស្អប់ព្រះយេហូវ៉ានឹងខ្លាចរួញខ្លួននៅចំពោះព្រះអង្គ; សូមឲ្យពេលវេលានៃទោសរបស់ពួកគេមាននៅជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលស្អប់ព្រះយេហូវ៉ា នឹងក្រាបនៅចំពោះព្រះអង្គ ហើយវាសនាអាក្រក់របស់គេ នឹងនៅជាប់រហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ា បានចុះចូលចំពោះទ្រង់ ប៉ុន្តែពេលវេលារបស់អ៊ីស្រាអែល នឹងស្ថិតស្ថេរនៅជាដរាបតទៅ អាល់គីតាប អស់អ្នកដែលស្អប់អុលឡោះតាអាឡា នឹងនាំគ្នាមកចុះចូលនឹងទ្រង់ ហើយអ៊ីស្រអែលនឹងបានសុខសាន្តរហូតតទៅ។ |
កូនចៅរបស់បាវបម្រើព្រះអង្គនឹងរស់នៅ ហើយពូជពង្សរបស់ពួកគេនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរនៅចំពោះព្រះអង្គ”៕
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គប្រសើរជាងជីវិត បបូរមាត់របស់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
គ្មានការដែលគេសាងសង់ តែអ្នកផ្សេងរស់នៅទីនោះវិញនោះទេ គ្មានការដែលគេដាំ តែអ្នកផ្សេងហូបវិញនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្រយើងនឹងបានដូចជាអាយុរបស់ដើមឈើ ហើយពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងរីករាយនឹងកិច្ចការនៃដៃរបស់ពួកគេបានយូរ។
មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើតអំពើអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។