ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:52 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះអង្គ​ទ្រង់​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ចេញដំណើរ​ដូច​ហ្វូងចៀម ហើយ​នាំផ្លូវ​ពួកគាត់​ដូច​ហ្វូងចៀម​នៅ​ទីរហោស្ថាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​នាំប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន ដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ប៉ុន្តែ ទ្រង់​បាន​កៀង​នាំ​រាស្ត្រ​ទ្រង់​ចេញ​ដូច​ជា​ចៀម ហើយ​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល ទ្រង់​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន ដូច​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

សូមមើលជំពូក



ទំនុកតម្កើង 78:52
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ដឹង​ថា​ព្រះយេហូវ៉ា ព្រះអង្គ​ជា​ព្រះ​! គឺ​ព្រះអង្គ​ហើយ ដែល​បង្កើត​យើង ហើយ​យើង​ជារបស់​ព្រះអង្គ​; យើង​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​។


រួចមក ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្ររបស់ព្រះអង្គ​ចេញមក ព្រមទាំង​ប្រាក់ និង​មាស​ផង ហើយ​នៅក្នុង​កុលសម្ព័ន្ធ​របស់ព្រះអង្គ គ្មានអ្នកណា​ជំពប់​ឡើយ​។


ព្រះអង្គ​បាន​ដឹកនាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដូចជា​ហ្វូងចៀម តាមរយៈ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន​៕


ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់យើង ហើយ​យើង​ជា​ប្រជារាស្ត្រ​នៃ​វាលស្មៅ​របស់ព្រះអង្គ និង​ជា​ចៀម​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ ឱបើ​ថ្ងៃនេះ អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់ព្រះអង្គ​ទៅអេះ!


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។