ទំនុកតម្កើង 77:17 - ព្រះគម្ពីរខ្មែរសាកល ពពកដ៏ក្រាស់បានចាក់ទឹកចេញ ផ្ទៃមេឃបានបន្លឺសំឡេង ហើយព្រួញរបស់ព្រះអង្គក៏បាញ់ចេញទៅគ្រប់ទិសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពពកបានបង្អុលទឹកចេញមក ផ្ទៃមេឃក៏បញ្ចេញផ្គរលាន់ ហើយព្រួញរបស់ព្រះអង្គជះពន្លឺទៅគ្រប់ទិស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃ ដូចទឹកជ្រោះធ្លាក់ ហើយក៏មានផ្គរលាន់ឮពីលើមេឃ មកយ៉ាងខ្លាំងដែរ រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងពពកបានចាក់ទឹកចេញ ផ្ទៃមេឃក៏បញ្ចេញសូររំពង ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ អាល់គីតាប មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃ ដូចទឹកជ្រោះធ្លាក់ ហើយក៏មានផ្គរលាន់ឮពីលើមេឃ មកយ៉ាងខ្លាំងដែរ រន្ទះរបស់ទ្រង់ភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ |
សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយខ្មាំងសត្រូវផង! សូមបាញ់ព្រួញរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេជ្រួលច្របល់ផង!
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។
ចូរច្រៀងសរសើរតម្កើងព្រះអង្គដែលជិះលើបណ្ដាមេឃ គឺបណ្ដាមេឃតាំងពីបុរាណ! មើល៍! ព្រះអង្គបញ្ចេញព្រះសូរសៀង ជាព្រះសូរសៀងដ៏ខ្លាំងក្រៃលែង!