ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែករបស់ទូលបង្គំផង ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
ទំនុកតម្កើង 76:5 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលមានចិត្តក្លាហានត្រូវគេប្លន់ ពួកគេបានលង់លក់ទៅក្នុងដំណេកហើយ គ្មានមនុស្សអង់អាចណាអាចលើកដៃរបស់ខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលមានចិត្តក្លាហាន បានត្រឡប់ជារំពា គេបានដេកលង់លក់បាត់ស្មារតី ពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន មិនអាចលើកដៃច្បាំងបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដកអាវុធពីអ្នក ចម្បាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញ គេបានដេកអស់ពេលដេករបស់គេហើយ ក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាច លើកដៃឡើងបានឡើយ អាល់គីតាប ទ្រង់បានដកអាវុធពីអ្នក ចំបាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។ |
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែករបស់ទូលបង្គំផង ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕