ទំនុកតម្កើង 74:15 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលបើកប្រភពទឹក និងជ្រោះទឹក គឺព្រះអង្គហើយ ដែលធ្វើឲ្យទន្លេដែលហូរជានិច្ចរីងស្ងួត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយព្រះអង្គបានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក នឹងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង អាល់គីតាប ទ្រង់បានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយទ្រង់បានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ |
ព្រះអង្គទ្រង់បំបែកថ្មដានៅទីរហោស្ថាន ហើយឲ្យពួកគាត់ផឹក ដូចជាផឹកពីទីជម្រៅដ៏បរិបូរ។
នោះនឹងមានផ្លូវធំមួយពីអាស្ស៊ីរី សម្រាប់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ដូចដែលធ្លាប់មានសម្រាប់អ៊ីស្រាអែល នៅគ្រាដែលពួកគេបានឡើងមកពីដែនដីអេហ្ស៊ីបដែរ៕
យើងជាអ្នកដែលនិយាយទៅទីជម្រៅថា: ‘ចូររីងទៅ ហើយយើងនឹងធ្វើឲ្យទន្លេទាំងឡាយរបស់អ្នករីងស្ងួត’។
នៅពេលព្រះអង្គទ្រង់នាំពួកគេដើរកាត់ទីរហោស្ថាន ពួកគេមិនបានស្រេកទឹកឡើយ ព្រះអង្គបានបង្ហូរទឹកចេញពីថ្មដាសម្រាប់ពួកគេ គឺព្រះអង្គបានបំបែកថ្មដា ហើយទឹកក៏ហូរចេញមក។
ទូតសួគ៌ទីប្រាំមួយចាក់ពីពែងរបស់ខ្លួនទៅលើទន្លេដ៏ធំ គឺទន្លេអ៊ើប្រាត នោះទឹកទន្លេក៏រីងស្ងួត ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។