Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:15 - ព្រះគម្ពីរខ្មែរសាកល

15 ព្រះអង្គ​ទ្រង់​បំបែក​ថ្មដា​នៅ​ទីរហោស្ថាន ហើយ​ឲ្យ​ពួកគាត់​ផឹក ដូចជា​ផឹក​ពី​ទីជម្រៅ​ដ៏បរិបូរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​បាន​បំបែក​ថ្ម​នៅ​ទី​រហោ‌ស្ថាន ហើយ​ប្រទាន​ឲ្យ​គេ​មាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ប្រភព​ទឹក​ផុស​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថាន ឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ទ្រង់​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បើក​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ហូរ​ទៅក្នុង​ទីហួតហែង​ដូចជា​ទន្លេ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្មដា​ទៅជា​ស្រះ​ទឹក ក៏​ធ្វើឲ្យ​ថ្មដែកកេះ​ទៅជា​ប្រភពទឹក​៕


យើង​នឹង​បើកឲ្យមាន​ទន្លេ​នៅលើ​ទីទួលត្រងិល ក៏​នឹង​បើកឲ្យមាន​រន្ធទឹក​នៅកណ្ដាល​ជ្រលងភ្នំ យើង​នឹង​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ក៏​នឹង​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។


សត្វព្រៃនៃទីវាល​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង គឺ​ទាំង​ឆ្កែព្រៃ និង​អូទ្រីស ពីព្រោះ​យើង​បាន​ផ្ដល់​ទឹក​នៅ​ទីរហោស្ថាន ក៏​បាន​ផ្ដល់​ទន្លេ​នៅ​វាលខ្សាច់ ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់យើង​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង បាន​ផឹក​ផង


នៅពេល​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ដើរ​កាត់​ទីរហោស្ថាន ពួកគេ​មិន​បាន​ស្រេកទឹក​ឡើយ ព្រះអង្គ​បាន​បង្ហូរ​ទឹក​ចេញពី​ថ្មដា​សម្រាប់​ពួកគេ គឺ​ព្រះអង្គ​បាន​បំបែក​ថ្មដា ហើយ​ទឹក​ក៏​ហូរចេញមក​។


ហើយ​បាន​ផឹក​គ្រឿងផឹក​ខាងវិញ្ញាណ​ដូចគ្នា ដ្បិត​ពួកគាត់​បាន​ផឹក​ពី​ថ្មដា​ខាងវិញ្ញាណ​ដែល​មកតាម​ពួកគាត់ ហើយ​ថ្មដា​នោះ​គឺ​ព្រះ​គ្រីស្ទ​។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “សូម​យាង​មក​!” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “សូម​យាង​មក​!”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម