ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:4 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​គ្មាន​ការឈឺចាប់​រហូតដល់​ស្លាប់​ទេ ផ្ទុយទៅវិញ​រូបកាយ​របស់ពួកគេ​ធាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ដ្បិត​គេ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ​រហូត​ដល់​ស្លាប់ រូប​កាយ​របស់​គេ​ធាត់​រលោង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ គេ​មាន​សាច់​មាន​ឈាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ‌ចាប់​អ្វី​សោះ គឺ​កំឡាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល

សូមមើលជំពូក

អាល់គីតាប

ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ​ គេ​មាន​សាច់​មាន​ឈាម។

សូមមើលជំពូក



ទំនុកតម្កើង 73:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​ដ៏ស្ពឹក​របស់ពួកគេ​បាន​បិទជិត មាត់​របស់ពួកគេ​និយាយ​យ៉ាងក្រអឺតក្រទម​។


ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


ដ្បិត​គ្មាន​ការនឹកចាំ​ជារៀងរហូត​អំពី​មនុស្ស​មានប្រាជ្ញា ក៏​ដូចជា​មនុស្សល្ងង់​ដែរ​; នៅ​ថ្ងៃ​ដែល​នឹង​មកដល់ អ្វីៗ​ទាំងអស់​នឹង​ត្រូវគេ​ភ្លេច​។ ហេតុអ្វីបានជា​មនុស្ស​មានប្រាជ្ញា​ត្រូវ​ស្លាប់​ដូច​មនុស្សល្ងង់​ដូច្នេះ​?


ខ្ញុំ​បាន​ឃើញ​អ្វីៗ​ទាំងអស់ ក្នុង​ថ្ងៃអាយុ​ដ៏ឥតន័យ​របស់ខ្ញុំ គឺ​មាន​មនុស្ស​សុចរិត​វិនាស​ដោយសារតែ​សេចក្ដីសុចរិត​របស់ខ្លួន ហើយក៏​មាន​មនុស្ស​អាក្រក់​មានអាយុវែង​ដោយសារតែ​ការអាក្រក់​របស់ខ្លួន​ដែរ​។


ក្រោយមក អ្នកក្រ​នោះ​បាន​ស្លាប់​ទៅ ហើយ​គាត់​ត្រូវ​បណ្ដា​ទូតសួគ៌​យកទៅ​ឯ​ដើមទ្រូង​របស់​អ័ប្រាហាំ​។ ចំណែកឯ​សេដ្ឋី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គាត់​ត្រូវគេ​បញ្ចុះ។