ទូលបង្គំនឹងថ្វាយពរព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!
ទំនុកតម្កើង 71:15 - ព្រះគម្ពីរខ្មែរសាកល មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីកិច្ចការដ៏សុចរិត និងពីកិច្ចការសង្គ្រោះរបស់ព្រះអង្គដរាបរាល់ថ្ងៃ ដ្បិតកិច្ចការនោះមានចំនួនច្រើនឥតគណនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជារៀងរាល់ថ្ងៃ ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន ដ៏ច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិត នឹងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ អាល់គីតាប ជារៀងរាល់ថ្ងៃ ខ្ញុំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ទ្រង់ ដែលមានចំនួន ដ៏ច្រើនឥតគណនា។ |
ទូលបង្គំនឹងថ្វាយពរព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!
ដើម្បីឲ្យព្រលឹងរបស់ទូលបង្គំបានច្រៀងសរសើរតម្កើងព្រះអង្គ គឺមិននៅស្ងៀមឡើយ។ ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត!៕
អណ្ដាតរបស់ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គវាល់ព្រឹកវាល់ល្ងាច!៕
ដ្បិតការអាក្រក់ច្រើនឥតគណនាបានរុំព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំបានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចមើលឃើញឡើយ; វាច្រើនជាងសក់ក្បាលទូលបង្គំទៅទៀត ហើយស្មារតីទូលបង្គំបានបោះបង់ទូលបង្គំចោលហើយ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ
ជាការពិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជាឡើយ បើមិនដូច្នោះទេ ម្ល៉េះសមទូលបង្គំបានថ្វាយហើយ; ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដុតដែរ។
អណ្ដាតរបស់ទូលបង្គំក៏នឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ដ្បិតអ្នកដែលរកធ្វើទុក្ខទូលបង្គំ នឹងអាម៉ាស់មុខ ហើយទទួលការអាប់យស៕
មាត់របស់ទូលបង្គំពេញដោយពាក្យសរសើរតម្កើង វាល់ព្រឹកវាល់ល្ងាច ទូលបង្គំនឹងថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គ។
រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕
ពួកគេត្រេកអរក្នុងព្រះនាមរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ហើយក៏ត្រូវបានតម្កើងឡើងក្នុងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។
ដើម្បីឲ្យអ្នកបានរក្សាសមត្ថភាពពិចារណា និងឲ្យបបូរមាត់របស់អ្នកបានការពារចំណេះដឹង។