ពេលនោះ អ្នកដែលនៅសល់ក្នុងស៊ីយ៉ូន និងអ្នកដែលសេសសល់ក្នុងយេរូសាឡិម គឺអស់អ្នកដែលត្រូវបានកត់ត្រាឲ្យមានជីវិតក្នុងយេរូសាឡិម នឹងត្រូវបានហៅថាវិសុទ្ធ
ទំនុកតម្កើង 69:28 - ព្រះគម្ពីរខ្មែរសាកល សូមលុបពួកគេចេញពីបញ្ជីជីវិត គឺកុំកត់ចូលជាមួយមនុស្សសុចរិតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលុបគេចេញពីបញ្ជីជីវិតទៅ សូមកុំរាប់ឈ្មោះគេ ក្នុងចំណោមមនុស្សសុចរិតឡើយ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត សូមកុំរាប់ពួកគេចូលទៅ ក្នុងចំណោមមនុស្សឲ្យសោះ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅ កុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។ អាល់គីតាប សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត សូមកុំរាប់ពួកគេចូលទៅ ក្នុងចំណោមមនុស្សសុចរិតឲ្យសោះ ។ |
ពេលនោះ អ្នកដែលនៅសល់ក្នុងស៊ីយ៉ូន និងអ្នកដែលសេសសល់ក្នុងយេរូសាឡិម គឺអស់អ្នកដែលត្រូវបានកត់ត្រាឲ្យមានជីវិតក្នុងយេរូសាឡិម នឹងត្រូវបានហៅថាវិសុទ្ធ
អ្នកដែលឲ្យពរខ្លួនឯងនៅលើផែនដី នឹងឲ្យពរខ្លួនឯងដោយនូវព្រះដ៏ពិតត្រង់ អ្នកដែលស្បថនៅលើផែនដី នឹងស្បថដោយអាងព្រះដ៏ពិតត្រង់ ដ្បិតទុក្ខវេទនាពីមុនត្រូវបានភ្លេច ហើយត្រូវបានបំបាំងពីភ្នែករបស់យើងហើយ”។
យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។
មែនហើយ គូកនដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។
បានមកដល់ក្រុមជំនុំនៃបណ្ដាកូនច្បងដែលត្រូវបានចុះបញ្ជីនៅស្ថានសួគ៌ បានមកដល់ព្រះដែលជាចៅក្រមនៃមនុស្សទាំងអស់ បានមកដល់វិញ្ញាណរបស់បណ្ដាមនុស្សសុចរិតដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។
ប្រសិនបើអ្នកណាដកអ្វីចេញពីពាក្យព្យាកររបស់សៀវភៅនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត និងពីក្រុងដ៏វិសុទ្ធ ដែលមានសរសេរទុកក្នុងសៀវភៅនេះ។
អ្នកដែលមានជ័យជម្នះនឹងបានស្លៀកសម្លៀកបំពាក់សដូច្នេះ ហើយយើងនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតជាដាច់ខាត។ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះព្រះបិតារបស់យើង និងនៅចំពោះបណ្ដាទូតសួគ៌របស់ព្រះអង្គទៀតផង។