ទំនុកតម្កើង 68:33 - ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងសរសើរតម្កើងព្រះអង្គដែលជិះលើបណ្ដាមេឃ គឺបណ្ដាមេឃតាំងពីបុរាណ! មើល៍! ព្រះអង្គបញ្ចេញព្រះសូរសៀង ជាព្រះសូរសៀងដ៏ខ្លាំងក្រៃលែង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺដល់ព្រះអង្គដែលជិះរាជរថកាត់ផ្ទៃមេឃ គឺផ្ទៃមេឃពីបុរាណ មើល៍ ព្រះអង្គបញ្ចេញព្រះសូរសៀង គឺព្រះសូរសៀងយ៉ាងខ្លាំងក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ ផ្ទៃមេឃ ដ៏នៅតាំងពីបូរាណមក ន៏ ទ្រង់បញ្ចេញព្រះសូរសៀង គឺជាសំនៀងដ៏ខ្លាំងក្រៃលែង អាល់គីតាប ទ្រង់នៅលើរទេះឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ទ្រង់បន្លឺសំឡេងយ៉ាងរន្ទឺខ្ទរខ្ទារ។ |
ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។
ប្រជាជាតិនានាឡូឡា អាណាចក្រទាំងឡាយរង្គើ; ព្រះអង្គបានបន្លឺព្រះសូរសៀងរបស់ព្រះអង្គ នោះផែនដីក៏រលាយ។
ចូរច្រៀងសរសើរតម្កើងអំពីសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយការសរសើរតម្កើងដ៏រុងរឿងដល់ព្រះអង្គចុះ!
ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ចូរលើកតម្កើងព្រះអង្គដែលជិះលើពពក; ព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា; ចូរលោតកញ្ឆេងនៅចំពោះព្រះអង្គចុះ!
ពេលនោះ ពួកគេឮសំឡេងមួយយ៉ាងខ្លាំងចេញពីលើមេឃមកកាន់ពួកគេថា៖ “ចូរឡើងមកទីនេះ!”។ ពួកគេក៏ឡើងទៅលើមេឃក្នុងពពក ហើយសត្រូវរបស់ពួកគេ ក៏ឃើញពួកគេដែរ។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕