ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។
ទំនុកតម្កើង 65:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គផ្សើមគន្លងនង្គ័លរបស់វា ហើយពង្រាបអាចម៍បំណះរបស់វា ទាំងធ្វើឲ្យវាទន់ដោយទឹកភ្លៀង ក៏ប្រទានពរដល់ការលូតលាស់របស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គស្រោចគន្លងផែនដីជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើ ព្រះអង្គបានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក អាល់គីតាប គឺទ្រង់ស្រោចស្រពស្រែចម្ការ ទ្រង់ធ្វើឲ្យដីដាំដំណាំបានរាបស្មើ ទ្រង់បានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយទ្រង់ប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ |
ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។
ព្រះអង្គគ្របដណ្ដប់ផ្ទៃមេឃដោយពពក ហើយរៀបចំភ្លៀងសម្រាប់ផែនដី ក៏ធ្វើឲ្យស្មៅដុះឡើងនៅលើភ្នំនានា។
សហគមន៍របស់ព្រះអង្គរស់នៅទីនោះ ឱព្រះអើយ ព្រះអង្គបានផ្គត់ផ្គង់មនុស្សទ័លក្រក្នុងសេចក្ដីល្អរបស់ព្រះអង្គ!