ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ទំនុកតម្កើង 65:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ការសរសើរតម្កើងរង់ចាំព្រះអង្គនៅស៊ីយ៉ូន ហើយគេនឹងលាបំណន់ដល់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ការសរសើររង់ចាំព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយគេនឹងលាបំណន់ចំពោះព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់ អាល់គីតាប ឱអុលឡោះអើយ យើងខ្ញុំត្រូវតែសរសើរតម្កើងទ្រង់ នៅក្រុងស៊ីយ៉ូន ហើយជូនជំនូន តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះទ្រង់។ |
ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ឱព្រះអើយ ទូលបង្គំជាប់បំណន់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ!
ព្រលឹងរបស់ខ្ញុំមានភាពស្ងៀមស្ងាត់នៅក្នុងតែព្រះប៉ុណ្ណោះ សេចក្ដីសង្គ្រោះរបស់ខ្ញុំមកពីព្រះអង្គ។
ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ!