ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ ជាព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ទូលបង្គំ៕
ទំនុកតម្កើង 62:11 - ព្រះគម្ពីរខ្មែរសាកល ព្រះបានមានបន្ទូលម្ដង; ខ្ញុំបានឮសេចក្ដីនេះពីរដងហើយថា ព្រះចេស្ដាជារបស់ព្រះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានមានបន្ទូលម្តងហើយ ខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថា ឫទ្ធានុភាពសំរេចនៅលើព្រះ អាល់គីតាប ខ្ញុំឮអុលឡោះមានបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើទ្រង់ទាំងអស់ |
ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ ជាព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ទូលបង្គំ៕
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ព្រះយេស៊ូវទ្រង់តបថា៖“លោកគ្មានសិទ្ធិអំណាចលើខ្ញុំសោះឡើយ លើកលែងតែបានប្រទានមកលោកពីខាងលើប៉ុណ្ណោះ។ ហេតុនេះហើយបានជាអ្នកដែលប្រគល់ខ្ញុំមកលោក មានបាបធ្ងន់ជាង”។
បន្ទាប់ពីការទាំងនេះ ខ្ញុំឮអ្វីដូចជាសំឡេងយ៉ាងខ្លាំងរបស់ហ្វូងមនុស្សមួយក្រុមធំនៅលើមេឃ ពោលឡើងថា៖ “ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងព្រះចេស្ដាជារបស់ព្រះនៃយើង!