សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
ទំនុកតម្កើង 60:11 - ព្រះគម្ពីរខ្មែរសាកល សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់ នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ អាល់គីតាប សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់ នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។ |
សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។
ព្រលឹងរបស់ខ្ញុំមានភាពស្ងៀមស្ងាត់នៅក្នុងតែព្រះប៉ុណ្ណោះ សេចក្ដីសង្គ្រោះរបស់ខ្ញុំមកពីព្រះអង្គ។
ដ្បិតជំនួយរបស់អេហ្ស៊ីប គឺឥតប្រយោជន៍ និងឥតបានការ ហេតុនេះហើយបានជាយើងហៅនាងថា “រ៉ាហាប់ដែលអង្គុយនៅតែស្ងៀម”។
រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។