ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 55:15 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​សេចក្ដី​ស្លាប់​ធ្លាក់​លើ​គេ សូម​ឲ្យ​គេ​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទាំង​រស់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ និង​នៅ​ក្នុង​ចិត្ត​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់ សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​សេចក្ដី​ស្លាប់​លោ​មក​គ្រប​លើ​គេ ឲ្យ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ ហើយ​នៅ​ខាង​ក្នុង​គេ​ផង

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់ សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរ៉កា​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក



ទំនុកតម្កើង 55:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បំផ្លាញ​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ សូម​បំផ្លាញ​ទៅ ដើម្បី​កុំឲ្យមាន​ពួកគេ​ទៀត​។ នោះ​ពួកគេ​នឹង​ដឹង​ថា​ព្រះ​ទ្រង់​គ្រប់គ្រង​លើ​យ៉ាកុប​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។ សេឡា


ប៉ុន្តែ​ព្រះ​នឹង​បាញ់​ពួកគេ​ដោយ​ព្រួញ ពួកគេ​នឹង​រងរបួស​ក្នុងមួយរំពេច​។


មនុស្ស​អាក្រក់​នឹង​ត្រឡប់ទៅ​ឯ​ស្ថានមនុស្សស្លាប់​វិញ អស់ទាំង​ប្រជាជាតិ​ដែល​ភ្លេច​ព្រះ​ក៏ដូច្នោះដែរ​។


កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។


យូដាស​បោះ​កាក់ប្រាក់​ទាំងនោះ​ទៅ​ក្នុង​ព្រះវិហារ ហើយ​ចាកចេញ​ទៅ រួច​គាត់​ក៏​ទៅ​ចងកសម្លាប់ខ្លួន​។


ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។