Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សូម​ឲ្យ​សេចក្ដី​ស្លាប់​លោ​មក​គ្រប​លើ​គេ ឲ្យ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ ហើយ​នៅ​ខាង​ក្នុង​គេ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សូម​ឲ្យ​សេចក្ដី​ស្លាប់​ធ្លាក់​លើ​គេ សូម​ឲ្យ​គេ​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទាំង​រស់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ និង​នៅ​ក្នុង​ចិត្ត​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់ សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់ សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរ៉កា​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


យ៉ូអាប់​ឆ្លើយ​ថា មិន​គួរ​ឲ្យ​អញ​នៅ​បង្ខាត​ពេល​ជា​មួយ​នឹង​ឯង​ដូច្នេះ​ទេ រួច​លោក​ចាប់​យក​ដែក​ពួយ​៣ កាន់​នៅ​ដៃទៅ​ពួយ​ទំលុះ​ត្រង់​បេះ‌ដូង​អាប់‌សា‌ឡំម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ


រីឯ​អាប់‌សា‌ឡំម ទ្រង់​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ដែល​សាង‌ញ៉ាង នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ពី​ដី​ឡើង ឯ​លា​កាត់​ដែល​ទ្រង់​គង់​ក៏​ដើរ​បង្ហួស​ទៅ


សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយ ហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ‌ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់


ប៉ុន្តែព្រះ​ទ្រង់​នឹង​បាញ់​ចំ​គេ លោ​តែ​គេ​នឹង​ត្រូវ​របួស​ដោយ​ព្រួញ​ណា​មួយ


៙ ពួក​មនុស្ស​អាក្រក់ នឹង​ត្រូវ​បំបែរ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ​បង់


ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង


វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ


ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ នឹង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម