ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ទំនុកតម្កើង 50:16 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែចំពោះមនុស្សអាក្រក់ ព្រះបានមានបន្ទូលថា៖ “តើអ្នកអាងសិទ្ធិអ្វី បានជាថ្លែងបទបញ្ញត្តិរបស់យើង ឬលើកយកសម្ពន្ធមេត្រីរបស់យើងក្នុងមាត់របស់អ្នកដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្ដែ ចំពោះមនុស្សអាក្រក់ ព្រះមានព្រះបន្ទូលថា «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើង ជាប់នឹងមាត់ឯងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ច្បាប់របស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ តែព្រះទ្រង់មានបន្ទូលចំពោះមនុស្សអាក្រក់ថា ឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញ ហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង អាល់គីតាប អុលឡោះមានបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ហ៊ូកុំរបស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ? |
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ដូចដែលជើងរបស់មនុស្សខ្វិនសំយុងចុះរណែងរណោងយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
ព្រះជាវិញ្ញាណ ហើយអ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំក្នុងវិញ្ញាណ និងសេចក្ដីពិត”។
ផ្ទុយទៅវិញ ខ្ញុំវាយប្រដៅរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូល ក្រែងលោក្រោយពីខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃហើយ ខ្លួនខ្ញុំត្រូវបានដកសិទ្ធិទៅវិញ៕
សម្ពន្ធមេត្រីនេះ មិនដូចសម្ពន្ធមេត្រីដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេ នៅគ្រាដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីដែនដីអេហ្ស៊ីបនោះទេ។ ដោយព្រោះពួកគេមិនបានកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង នោះយើងក៏ធ្វើព្រងើយនឹងពួកគេដែរ——នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេចាកចេញពីផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាមកូនរបស់បេអ៊រ——បាឡាមបានស្រឡាញ់រង្វាន់នៃសេចក្ដីទុច្ចរិត