ទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ ហើយដូចជាកំពែងដ៏ខ្ពស់ក្នុងការស្រមើស្រមៃរបស់ខ្លួនគេ។
ទំនុកតម្កើង 49:7 - ព្រះគម្ពីរខ្មែរសាកល មនុស្សពិតជាមិនអាចបង់ថ្លៃលោះបងប្អូនបានទេ ក៏មិនអាចថ្វាយដល់ព្រះនូវថ្លៃលោះរបស់គេបានដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ អាល់គីតាប ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃជូនអុលឡោះ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ |
ទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ ហើយដូចជាកំពែងដ៏ខ្ពស់ក្នុងការស្រមើស្រមៃរបស់ខ្លួនគេ។
ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
“ប៉ុន្តែពួកស្ត្រីដែលមានប្រាជ្ញាតបថា: ‘អត់បានទេ វាអត់គ្រាន់សម្រាប់ពួកយើង និងពួកអ្នកទាល់តែសោះ។ ចូរទៅរកអ្នកលក់ ហើយទិញសម្រាប់ខ្លួនអ្នកវិញទៅ’។
ព្រះអង្គបានថ្វាយអង្គទ្រង់ជាថ្លៃលោះជំនួសមនុស្សទាំងអស់ ការនេះជាទីបន្ទាល់ដែលផ្ដល់មកក្នុងពេលកំណត់។
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាត្រូវបានប្រោសលោះពីរបៀបរស់នៅឥតប្រយោជន៍របស់អ្នករាល់គ្នាដែលបន្តពីដូនតាមក មិនមែនដោយអ្វីដែលរមែងតែងតែសាបសូន្យដូចប្រាក់ ឬមាសនោះទេ