ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 44:7 - ព្រះគម្ពីរខ្មែរសាកល

គឺ​ព្រះអង្គ​វិញ ដែល​បាន​សង្គ្រោះ​យើងខ្ញុំ​ពី​ពួក​បច្ចាមិត្ត​របស់យើងខ្ញុំ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ស្អប់​យើងខ្ញុំ​អាម៉ាស់មុខ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ខ្ញុំឲ្យ​រួច​ពី​សត្រូវ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង

សូមមើលជំពូក

អាល់គីតាប

មាន​តែ​ទ្រង់​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។

សូមមើលជំពូក



ទំនុកតម្កើង 44:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ស្លៀកពាក់ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់គាត់​ដោយ​សេចក្ដីអាម៉ាស់ រីឯ​មកុដ​របស់គាត់​នឹង​ចម្រើនឡើង​នៅលើ​គាត់”៕


ហើយ​រំដោះ​យើង​ពី​ពួក​ខ្មាំងសត្រូវ​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះអម្ចាស់​យេហូវ៉ា​នៃទូលបង្គំ ជា​កម្លាំង​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ព្រះអង្គ​បាន​គ្របបាំង​ក្បាល​របស់ទូលបង្គំ​នៅ​ថ្ងៃ​នៃ​សង្គ្រាម​។


គឺព្រះអង្គហើយ ដែល​ប្រទាន​ការសង្គ្រោះ​ដល់​បណ្ដា​ស្ដេច​! គឺព្រះអង្គហើយ ដែល​ដោះ​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ ឲ្យរួច​ពី​ដាវ​ដ៏អាក្រក់​!


សូមឲ្យ​ពួកដែល​ស្វែងរក​ដើម្បី​បំផ្លាញ​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ទាំងអស់គ្នា​; សូមឲ្យ​ពួកដែល​ពេញចិត្ត​នឹង​មហន្តរាយ​របស់ទូលបង្គំ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។


នៅ​ទីនោះ គេ​តក់ស្លុតយ៉ាងខ្លាំង​នៅកន្លែងដែល​គ្មាន​ការតក់ស្លុត ពីព្រោះ​ព្រះ​បាន​កម្ចាត់កម្ចាយ​ឆ្អឹង​អ្នកដែល​បោះទ័ព​ទាស់នឹង​អ្នក​។ អ្នក​បាន​ធ្វើឲ្យ​គេ​អាម៉ាស់មុខ ដោយព្រោះ​ព្រះ​បាន​បោះបង់​គេ​ចោល​។