ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 42:10 - ព្រះគម្ពីរខ្មែរសាកល

ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្មាំង​សត្រូវ​ចំអក​ឲ្យ​ខ្ញុំ ប្រៀប​ដូច​ជា​ដាវ ចាក់​ដោត​នៅ​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ហើយ​គេចេះ​តែពោល​មក​ខ្ញុំ​ជា‌និច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ទូលបង្គំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា

សូមមើលជំពូក

អាល់គីតាប

ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។

សូមមើលជំពូក



ទំនុកតម្កើង 42:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?


ចិត្ត​របស់ទូលបង្គំ​ឈឺចុកចាប់យ៉ាងខ្លាំង​នៅក្នុង​ទូលបង្គំ​; សេចក្ដីគំរាមកំហែង​នៃ​សេចក្ដីស្លាប់ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។


មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។


ដើម្បីឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ជាច្រើន​ត្រូវបាន​សម្ដែងឲ្យឃើញ​; រីឯ​ព្រលឹង​របស់នាង​ផ្ទាល់​ក៏​នឹង​ត្រូវ​ដាវ​ចាក់ទម្លុះ​ដែរ”។