ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង!
ទំនុកតម្កើង 40:16 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ; សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គ និយាយជានិច្ចថា៖ “សូមឲ្យព្រះយេហូវ៉ាត្រូវបានលើកតម្កើង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ! សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់ នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង អាល់គីតាប រីឯអស់អ្នកដែលស្វែងរកទ្រង់វិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយទ្រង់! សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ទ្រង់ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងអុលឡោះតាអាឡា!»។ |
ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង!
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ និងចំពោះព្រះបន្ទូលនៃសេចក្ដីសុចរិតរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
ពួកគេបើកមាត់ធំដាក់ទូលបង្គំ ដោយនិយាយថា៖ “ហាសហា! ហាសហា! ភ្នែកយើងបានឃើញហើយ!”។
សូមឲ្យអ្នកដែលចង់ឃើញការរាប់ជាសុចរិតដល់ទូលបង្គំ បានស្រែកហ៊ោ និងអរសប្បាយ។ សូមឲ្យពួកគេនិយាយជានិច្ចថា៖ “សូមលើកតម្កើងព្រះយេហូវ៉ា! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្តរបស់បាវបម្រើព្រះអង្គ”។
ផ្ទុយទៅវិញ សូមឲ្យមនុស្សសុចរិតអរសប្បាយ និងអបអរនៅចំពោះព្រះ សូមឲ្យគេរីករាយដោយអំណរចុះ!
ហេតុការណ៍នេះបានឮសុសសាយដល់អស់ទាំងជនជាតិយូដា និងជនជាតិក្រិកដែលរស់នៅអេភេសូរ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់គេគ្រប់គ្នា នោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ត្រូវបានលើកតម្កើង។