សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
ទំនុកតម្កើង 38:20 - ព្រះគម្ពីរខ្មែរសាកល គឺអ្នកដែលតបសងនឹងការល្អដោយការអាក្រក់ហើយ ដែលចោទប្រកាន់ទូលបង្គំ ដោយព្រោះទូលបង្គំដេញតាមការល្អ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ស្នងនឹងអំពើល្អ គេចោទប្រកាន់ទូលបង្គំ ព្រោះទូលបង្គំខិតខំប្រព្រឹត្តអំពើល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ គេតតាំងនឹងទូលបង្គំ ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ អាល់គីតាប ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ខ្ញុំ ព្រោះតែខ្ញុំខិតខំធ្វើអំពើល្អ។ |
សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
សូមចាប់អារម្មណ៍នឹងសត្រូវរបស់ទូលបង្គំផង ដ្បិតពួកគេមានចំនួនច្រើន ហើយពួកគេស្អប់ទូលបង្គំដោយសម្អប់ដ៏សាហាវ។
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល
មានពរហើយ អ្នកដែលត្រូវគេបៀតបៀនដោយសារតែសេចក្ដីសុចរិត ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“ខ្ញុំបានបង្ហាញអ្នករាល់គ្នានូវការល្អជាច្រើនពីព្រះបិតា តើអ្នករាល់គ្នាគប់ដុំថ្មសម្លាប់ខ្ញុំដោយសារតែការមួយណា?”។
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។