ទំនុកតម្កើង 37:13 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ទ្រង់សើចដាក់មនុស្សអាក្រក់ ដ្បិតព្រះអង្គទ្រង់ជ្រាបថា ថ្ងៃរបស់គេជិតមកដល់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាសើចចំអកដាក់មនុស្សអាក្រក់ ព្រោះទ្រង់ជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។ |
ដូច្នេះ ខ្ញុំនឹងសើចដែរ ចំពោះសេចក្ដីអន្តរាយរបស់អ្នករាល់គ្នា ខ្ញុំនឹងសើចចំអកនៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ានៃពលបរិវារសម្រាប់ទាស់នឹងអស់អ្នកដែលក្រអឺតក្រទម និងឆ្មើងឆ្មៃ ព្រមទាំងទាស់នឹងអស់អ្នកដែលលើកតម្កើងខ្លួន នោះពួកគេនឹងត្រូវបានបន្ទាបចុះ
នេះជាការបកស្រាយអំពីសេចក្ដីទាំងនោះ: ‘មេនេ’ គឺព្រះបានរាប់ថ្ងៃនៃអាណាចក្ររបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់អាណាចក្រនេះហើយ។