ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។
ទំនុកតម្កើង 28:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ និងជាបន្ទាយនៃសេចក្ដីសង្គ្រោះ ដល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាទីពួនជ្រកដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទីមាំមួន សំរាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ អាល់គីតាប អុលឡោះតាអាឡាការពារប្រជារាស្ដ្ររបស់ទ្រង់ ទ្រង់ជាកំពែងសម្រាប់សង្គ្រោះស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។ |
ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។
បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖
ឥឡូវនេះ ខ្ញុំបានដឹងហើយថា ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ; ព្រះអង្គនឹងឆ្លើយតបនឹងព្រះរាជាពីស្ថានសួគ៌ដ៏វិសុទ្ធរបស់ព្រះអង្គ ដោយព្រះចេស្ដានៃសេចក្ដីសង្គ្រោះនៅព្រះហស្តស្ដាំរបស់ព្រះអង្គ។
អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក