ចូរប្រឹងរកព្រះយេហូវ៉ា និងព្រះចេស្ដារបស់ព្រះអង្គ ចូរស្វែងរកព្រះភក្ត្ររបស់ព្រះអង្គជានិច្ច
ទំនុកតម្កើង 27:8 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលថា៖ “ចូរស្វែងរកមុខយើង” ចិត្តរបស់ទូលបង្គំក៏ទូលព្រះអង្គថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងស្វែងរកព្រះភក្ត្ររបស់ព្រះអង្គ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គមានព្រះបន្ទូលថា «ចូរស្វែងរកមុខយើង!» នោះចិត្តទូលបង្គំបានទូលតបថា «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានមានបន្ទូលថា ចូរស្វែងរកមុខអញ នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត អាល់គីតាប ចិត្តខ្ញុំនឹកដល់បន្ទូល ដែលទ្រង់ថ្លែងថា «ចូរស្វែងរកយើង» នោះខ្ញុំឆ្លើយថា ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្វែងរកទ្រង់ហើយ! |
ចូរប្រឹងរកព្រះយេហូវ៉ា និងព្រះចេស្ដារបស់ព្រះអង្គ ចូរស្វែងរកព្រះភក្ត្ររបស់ព្រះអង្គជានិច្ច
ទូលបង្គំបានសុំក្ដីសន្ដោសពីព្រះអង្គអស់ពីចិត្ត; សូមមេត្តាដល់ទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
នេះហើយ ជាជំនាន់របស់ពួកអ្នកដែលប្រឹងរកព្រះយេហូវ៉ា និងជាជំនាន់របស់ពួកអ្នកដែលស្វែងរកព្រះភក្ត្ររបស់ព្រះនៃយ៉ាកុប។ សេឡា
ព្រះយេហូវ៉ាអើយ គេបានស្វែងរកព្រះអង្គក្នុងទុក្ខវេទនា គេបានបង្ហូរចេញនូវពាក្យអធិស្ឋានខ្សឹបៗពេលមានការប្រៀនប្រដៅរបស់ព្រះអង្គដល់គេ!
យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។