ចូរអធិស្ឋានសុំសេចក្ដីសុខសាន្តសម្រាប់យេរូសាឡិមថា៖ “សូមឲ្យអ្នកដែលស្រឡាញ់នាង មានសេចក្ដីសុខ!
ទំនុកតម្កើង 25:22 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមប្រោសលោះអ៊ីស្រាអែលចេញពីអស់ទាំងទុក្ខវេទនារបស់គេផង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមប្រោសលោះអ៊ីស្រាអែល ឲ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានរបស់គេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ! សូមរំដោះអ៊ីស្រាអែលឲ្យរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីគ្រប់សេចក្ដីវេទនារបស់គេផង។ អាល់គីតាប ឱអុលឡោះអើយ! សូមរំដោះអ៊ីស្រអែលឲ្យរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។ |
ចូរអធិស្ឋានសុំសេចក្ដីសុខសាន្តសម្រាប់យេរូសាឡិមថា៖ “សូមឲ្យអ្នកដែលស្រឡាញ់នាង មានសេចក្ដីសុខ!
ឱបើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលចេញមកពីស៊ីយ៉ូនទៅអេះ! នៅពេលព្រះយេហូវ៉ាធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយសឹកត្រឡប់មកវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ សូមឲ្យអ៊ីស្រាអែលបានអរសប្បាយ!៕
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។