Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា ទាំង​ប៉ុន្មាន​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ឱ​ព្រះ​អើយ សូម​ប្រោសលោះ​អ៊ីស្រាអែល​ចេញពី​អស់ទាំង​ទុក្ខវេទនា​របស់គេ​ផង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឱ​ព្រះ​អើយ សូម​ប្រោស​លោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឱ​ព្រះ‌អង្គ​អើយ សូម​លោះ​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ឱ​អុលឡោះ​អើយ! សូម​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា ទាំង​ប៉ុន្មាន​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព មក​ក្រុង​យេរូ‌សាឡឹម សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!


ព្រះអង្គ​នឹង​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កំហុស​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។


សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​នាំ​ប្រជា‌ជន​របស់​ព្រះអង្គ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​លោក​អ៊ីស្រា‌អែល​នឹង​មាន​អំណរ លើស‌លុប»។


គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់​ព្រះអង្គ។ ព្រះអង្គ​បាន​លោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម