មើល៍! ដូចដែលភ្នែករបស់បាវបម្រើរំពឹងមើលទៅដៃចៅហ្វាយរបស់ខ្លួន ហើយដូចដែលភ្នែករបស់បាវបម្រើស្រីរំពឹងមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា ភ្នែករបស់យើងក៏រំពឹងមើលទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់យើងយ៉ាងនោះដែរ រហូតដល់ព្រះអង្គមេត្តាដល់យើង។
ទំនុកតម្កើង 25:15 - ព្រះគម្ពីរខ្មែរសាកល ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំចេញពីសំណាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកទូលបង្គំសម្លឹងឆ្លោះទៅរក ព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំ ឲ្យរួចពីអន្ទាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាប ដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់ អាល់គីតាប ខ្ញុំសម្លឹងឆ្ពោះទៅរកអុលឡោះតាអាឡាជានិច្ច ព្រោះមានតែទ្រង់ប៉ុណ្ណោះ ដែលអាចរំដោះខ្ញុំឲ្យរួចពីអន្ទាក់។ |
មើល៍! ដូចដែលភ្នែករបស់បាវបម្រើរំពឹងមើលទៅដៃចៅហ្វាយរបស់ខ្លួន ហើយដូចដែលភ្នែករបស់បាវបម្រើស្រីរំពឹងមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា ភ្នែករបស់យើងក៏រំពឹងមើលទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់យើងយ៉ាងនោះដែរ រហូតដល់ព្រះអង្គមេត្តាដល់យើង។
យ៉ាងណាមិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះអង្គ! ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; សូមកុំទុកព្រលឹងរបស់ទូលបង្គំឲ្យនៅទទេឥតការការពារឡើយ។
ព្រះអង្គនឹងយកទូលបង្គំចេញពីសំណាញ់ដែលគេបានបង្កប់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាបន្ទាយនៃទូលបង្គំ។