រីឯអេបិលក៏យកកូនដំបូងដ៏ល្អបំផុតពីហ្វូងចៀមរបស់គាត់មកដែរ។ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់
ទំនុកតម្កើង 20:3 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអង្គនឹកចាំអស់ទាំងតង្វាយរបស់ព្រះករុណា ហើយទទួលតង្វាយដុតរបស់ព្រះករុណាដែរ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន របស់ព្រះករុណា ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា របស់ព្រះករុណាផង! –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យព្រះអង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះរាជា ហើយសូមឲ្យព្រះអង្គគាប់ព្រះហឫទ័យ នឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងនឹកចាំពីបណ្តាដង្វាយរបស់ទ្រង់ ហើយទទួលយញ្ញបូជារបស់ទ្រង់ផង។ –បង្អង់ អាល់គីតាប សូមឲ្យទ្រង់នឹកឃើញជំនូន ទាំងប៉ុន្មានរបស់ស្តេច ហើយសូមឲ្យទ្រង់ពេញចិត្ត នឹងគូរបានដែលស្ដេចយកមកជូន!។ - សម្រាក |
រីឯអេបិលក៏យកកូនដំបូងដ៏ល្អបំផុតពីហ្វូងចៀមរបស់គាត់មកដែរ។ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់
សូមឲ្យព្រះយេហូវ៉ាប្រទានពរអ្នកពីស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញសេចក្ដីល្អរបស់យេរូសាឡិម ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក!
យ៉ាងនោះឯង ព្រះអង្គនឹងសព្វព្រះហឫទ័យនឹងយញ្ញបូជានៃសេចក្ដីសុចរិត តង្វាយដុត និងតង្វាយដុតទាំងមូល នោះគេនឹងថ្វាយគោឈ្មោលនៅលើអាសនារបស់ព្រះអង្គ៕
អស់ទាំងហ្វូងចៀមនៃកេដារនឹងមូលគ្នាមករកអ្នក ពួកចៀមឈ្មោលនៃនេបាយ៉ូតនឹងបម្រើអ្នក ពួកវានឹងឡើងមកលើអាសនារបស់យើងជាតង្វាយដ៏គាប់ចិត្ត។ យើងនឹងលើកតម្កើងដំណាក់ដ៏រុងរឿងរបស់យើង។
លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។
ព្រមទាំងដើរក្នុងសេចក្ដីស្រឡាញ់ចុះ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងដែរ ហើយបានប្រគល់អង្គទ្រង់ជំនួសយើងទុកជាតង្វាយ និងយញ្ញបូជា ដើម្បីជាក្លិនក្រអូបពិដោរដល់ព្រះ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ