ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។
ទំនុកតម្កើង 2:11 - ព្រះគម្ពីរខ្មែរសាកល ចូរបម្រើព្រះយេហូវ៉ាក្នុងការកោតខ្លាច ហើយត្រេកអរក្នុងការញ័ររន្ធត់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបម្រើព្រះយេហូវ៉ា ដោយកោតខ្លាច ហើយអរសប្បាយ ទាំងញ័ររន្ធត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់ អាល់គីតាប ចូរបម្រើអុលឡោះតាអាឡាដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ |
ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ចូរឲ្យប្រជាជាតិនានាភ័យញ័រ! ព្រះអង្គគង់លើចេរ៉ូប៊ីន ចូរឲ្យផែនដីរញ្ជួយ!
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរបន្តអនុវត្តសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងការញ័ររន្ធត់ ដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់រហូតមក មិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ គឺនៅពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយ ក៏ចូរខំប្រឹងស្ដាប់បង្គាប់កាន់តែខ្លាំងឡើងចុះ
ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត!