គឺព្រះមួយអង្គនេះ ដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍
ទំនុកតម្កើង 18:39 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំងសម្រាប់ចម្បាំង ព្រះអង្គធ្វើឲ្យពួកអ្នកតតាំងនឹងទូលបង្គំលុតចុះនៅក្រោមទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំង សម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង នឹងធ្វើសឹក និងមានជ័យជម្នះលើខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំង សំរាប់ធ្វើចំបាំង ទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យគេនៅក្រោមទូលបង្គំវិញ អាល់គីតាប ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំង នឹងធ្វើសឹក និងមានជ័យជំនះលើខ្មាំងសត្រូវ។ |
គឺព្រះមួយអង្គនេះ ដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍
សេចក្ដីអាក្រក់ធ្វើឲ្យមនុស្សអាក្រក់ត្រូវបានសម្លាប់ ហើយពួកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។
ចូរទូលដល់ព្រះថា៖ “កិច្ចការរបស់ព្រះអង្គគួរឲ្យស្ញែងខ្លាចយ៉ាងណាហ្ន៎! ដោយសារតែឫទ្ធានុភាពដ៏លើសលប់របស់ព្រះអង្គ ពួកខ្មាំងសត្រូវរបស់ព្រះអង្គក៏ខ្លាចរួញខ្លួននៅចំពោះព្រះអង្គ។
ប៉ុន្តែអ្នកដែលឃ្វាងពីខ្ញុំ អ្នកនោះកំពុងតែធ្វើទុក្ខព្រលឹងរបស់ខ្លួន; អស់អ្នកដែលស្អប់ខ្ញុំ គឺស្រឡាញ់សេចក្ដីស្លាប់”៕
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។
ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យព្រះគ្រីស្ទធ្វើជាក្បាលលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕