ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ;
ទំនុកតម្កើង 18:13 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបញ្ចេញផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុតបញ្ចេញព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងដុំទឹកកក និងរងើកភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង ព្រមទាំងព្រឹល នឹងរងើកភ្លើងផង អាល់គីតាប អុលឡោះតាអាឡាធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេង ។ |
ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ;
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
សូមឲ្យរងើកភ្លើងធ្លាក់មកលើពួកគេ សូមឲ្យពួកគេត្រូវបានទម្លាក់ទៅក្នុងភ្លើង គឺទៅក្នុងរណ្ដៅដ៏ជ្រៅដែលពួកគេឡើងមកវិញមិនបានឡើយ!
ព្រះអង្គបានប្រគល់ហ្វូងគោរបស់ពួកគេទៅដុំទឹកកក ហើយប្រគល់ហ្វូងសត្វស្រុករបស់ពួកគេទៅរន្ទះ។
ហ្វូងមនុស្សដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ “មានផ្គរលាន់”។ អ្នកខ្លះទៀតថា៖ “មានទូតសួគ៌របស់ព្រះនិយាយនឹងគាត់”។
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
មានផ្លេកបន្ទោរ សូរសន្ធឹក និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយនៅមុខបល្ល័ង្ក មានចន្លុះប្រាំពីរកំពុងឆេះ ដែលចន្លុះទាំងនោះជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ។
បន្ទាប់មក ទូតសួគ៌នោះក៏យកពានសម្រាប់ដុតគ្រឿងក្រអូប ហើយបំពេញពាននោះដោយភ្លើងពីអាសនា រួចបោះទៅលើផែនដី នោះក៏កើតមានផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និងរញ្ជួយផែនដី។