ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ទំនុកតម្កើង 148:7 - ព្រះគម្ពីរខ្មែរសាកល ចូរសរសើរតម្កើងព្រះយេហូវ៉ាពីផែនដីចុះ! សត្វសមុទ្រធំសម្បើម និងអស់ទាំងទីជម្រៅអើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូរសរសើរតម្កើងព្រះយេហូវ៉ាចេញពីផែនដី ឯងដែលជាសត្វដ៏សម្បើមនៅក្នុងសមុទ្រ និងទីជម្រៅទាំងប៉ុន្មាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ ចូរសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ នែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រ នឹងទីជំរៅទាំងប៉ុន្មាន អាល់គីតាប ចូរសរសើរតម្កើងអុលឡោះតាអាឡានៅលើផែនដី មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ ចូរសរសើរតម្កើងទ្រង់។ |
ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសសត្វឡេវីអាថានជាពស់ដែលរត់គេច គឺសត្វឡេវីអាថានជាពស់ក្ងិចក្ងក់ ដោយដាវរបស់ព្រះអង្គ ជាដាវដ៏សាហាវ ដ៏មហិមា និងដ៏ខ្លាំងពូកែ ហើយព្រះអង្គនឹងសម្លាប់សត្វធំសម្បើមនោះដែលនៅក្នុងសមុទ្រ។
សត្វព្រៃនៃទីវាលនឹងលើកតម្កើងសិរីរុងរឿងដល់យើង គឺទាំងឆ្កែព្រៃ និងអូទ្រីស ពីព្រោះយើងបានផ្ដល់ទឹកនៅទីរហោស្ថាន ក៏បានផ្ដល់ទន្លេនៅវាលខ្សាច់ ដើម្បីឲ្យប្រជារាស្ត្ររបស់យើងជាអ្នកដែលត្រូវបានជ្រើសរើសរបស់យើង បានផឹកផង