Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:21 - ព្រះគម្ពីរខ្មែរសាកល

21 ព្រះ​ទ្រង់​និម្មិតបង្កើត​សត្វសមុទ្រធំសម្បើម និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក ដែល​ពពាក់ពពូន​ក្នុង​ទឹក​តាម​ពូជ​របស់វា ព្រមទាំង​សត្វស្លាប​គ្រប់ប្រភេទ​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សា‌បក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ នឹង​ជីវិត​ទាំង‌ឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិន‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក​រវ័ណ្ឌ ពាស​ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​អុលឡោះ​ក៏​បាន​បង្កើត​បក្សា​បក្សី តាម​ពូជ​របស់​វា​ដែរ។ អុលឡោះ​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:21
23 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ដើម្បី​គ្រប់គ្រង​លើ​ពេលថ្ងៃ និង​ពេលយប់ ព្រមទាំង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាពងងឹត​ផង​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​មាន​ពពាក់ពពូន​ដោយ​ហ្វូង​សត្វមានជីវិត ហើយ​ឲ្យ​មាន​បក្សាបក្សី​ហើរ​ពីលើ​ផែនដី​ឆ្លងកាត់​លំហ​មេឃ”។


ព្រះ​ប្រទានពរ​ពួកវា ដោយ​មានបន្ទូលថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សាបក្សី​កើនចំនួនឡើង​នៅលើ​ផែនដី​ដែរ”។


ព្រះ​បង្កើត​សត្វព្រៃនៅលើផែនដី​តាម​ពូជ​របស់វា សត្វស្រុក​តាម​ពូជ​របស់វា និង​អស់ទាំង​សត្វលូនវារ​នៅលើ​ដី​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​ពី​ដី​នូវ​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល និង​បក្សាបក្សី​គ្រប់ប្រភេទ​នៅលើអាកាស ហើយ​នាំមក​ឯ​មនុស្ស ដើម្បីឲ្យ​ឃើញថា​គាត់​នឹង​ហៅ​ពួកវា​យ៉ាងដូចម្ដេច​។ ដូច្នេះ អ្វីក៏ដោយ​ដែល​មនុស្ស​បាន​ហៅ​សត្វមានជីវិត នោះក៏ទៅជា​ឈ្មោះ​របស់វា​។


សត្វ​មួយគូ​ៗ​ពី​សត្វ​ទាំងអស់ គឺ​បក្សាបក្សី​តាម​ពូជ​របស់វា សត្វជើងបួន​តាម​ពូជ​របស់វា និង​សត្វលូនវារ​ទាំងអស់​នៅលើ​ដី​តាម​ពូជ​របស់វា នឹង​មក​ឯ​អ្នក​ដើម្បីឲ្យ​បាន​រួចជីវិត​។


ក៏​មាន​សត្វព្រៃ​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វស្រុក​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​លើ​ដី​តាម​ពូជ​របស់វា ព្រមទាំង​បក្សាបក្សី​គ្រប់ប្រភេទ​តាម​ពូជ​របស់វា គឺ​សត្វស្លាប​គ្រប់ប្រភេទ​ទាំងអស់ នៅជាមួយ​ពួកគេ​ដែរ​។


ចូរ​នាំ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់​ដែល​នៅជាមួយ​អ្នក ចេញមក​ជាមួយ​អ្នក ទាំង​បក្សាបក្សី សត្វជើងបួន និង​អស់ទាំង​សត្វលូនវារ​ដែល​លូនវារ​លើ​ដី ដើម្បីឲ្យ​វា​បានពាសពេញ​លើ​ផែនដី ព្រមទាំង​បង្កើតកូន និង​កើនចំនួនឡើង​លើ​ផែនដី​ផង”។


សត្វព្រៃ​ទាំងអស់ សត្វលូនវារ​ទាំងអស់ បក្សាបក្សី​ទាំងអស់ គឺ​អស់ទាំង​សត្វ​ដែល​រវើក​លើ​ផែនដី​បាន​ចេញ​ពី​ទូកធំ​មក​តាម​ពូជ​របស់វា​។


ការខ្លាចក្រែង​ចំពោះ​អ្នករាល់គ្នា និង​ការភិតភ័យ​ចំពោះ​អ្នករាល់គ្នា នឹង​មាន​លើ​អស់ទាំង​សត្វព្រៃនៅលើផែនដី អស់ទាំង​បក្សាបក្សីនៅលើអាកាស អស់ទាំង​សត្វ​ដែល​លូនវារ​លើ​ដី និង​អស់ទាំង​ត្រីនៅក្នុងសមុទ្រ​; ពួកវា​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នករាល់គ្នា​ហើយ​។


រីឯ​អ្នករាល់គ្នា​វិញ ចូរ​បង្កើតកូន ហើយ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​កើនចំនួនឡើង​លើ​ផែនដី​ចុះ”។


ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ផែនដី​ចុះ​! សត្វសមុទ្រធំសម្បើម និង​អស់ទាំង​ទីជម្រៅ​អើយ


ពោលគឺ ដូចដែល​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាងណា កូនមនុស្ស​នឹង​នៅ​ក្នុង​ផ្ចិត​ផែនដី​បី​ថ្ងៃ​បី​យប់​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម