អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។
ទំនុកតម្កើង 147:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះ ក៏មិនរីករាយនឹងកម្លាំងជើងរបស់មនុស្សដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងសេះទេ ក៏មិនរីករាយនឹងជើងមនុស្សដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេ ក៏មិនត្រូវការនឹងជើងមនុស្សដែរ អាល់គីតាប ទ្រង់មិនពេញចិត្តនឹងកម្លាំងរបស់សេះទេ ហើយទ្រង់ក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ |
អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។
ខ្ញុំបានបែរមកទៀត ហើយឃើញនៅក្រោមថ្ងៃថា មនុស្សរត់លឿនមិនមែនតែងតែរត់ឈ្នះទេ មនុស្សខ្លាំងពូកែមិនមែនតែងតែឈ្នះសង្គ្រាមទេ មនុស្សមានប្រាជ្ញាមិនមែនតែងតែមានអាហារទេ មនុស្សមានការយល់ច្បាស់មិនមែនតែងតែមានទ្រព្យសម្បត្តិទេ ហើយមនុស្សឈ្លាសវៃក៏មិនមែនតែងតែរកបានសេចក្ដីសន្ដោសដែរ; ផ្ទុយទៅវិញ មានពេល និងឱកាសកើតមានដល់ពួកគេទាំងអស់គ្នា។
វេទនាហើយ! ពួកអ្នកដែលចុះទៅអេហ្ស៊ីបដើម្បីជំនួយ ព្រមទាំងពឹងលើសេះ! ពួកគេទុកចិត្តលើរទេះចម្បាំង ដោយព្រោះមានចំនួនច្រើន ហើយទុកចិត្តលើពលសេះ ដោយព្រោះគេខ្លាំងពូកែណាស់ ប៉ុន្តែពួកគេមិនបានរំពឹងមើលទៅអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទេ ក៏មិនបានស្វែងរកព្រះយេហូវ៉ាដែរ។